free counters

វិធី​៨​យ៉ាង​សម្រាប់លើក​​សម្ផស្ស​ផ្ទៃមុខ

សម្រស់ ​ស្រស់​ស្អាត​ និង​ស្រស់​ត្រកាល​ គឺ​ជា​បំណង​ប្រាថ្នា​របស់​ស្រ្តី​គ្រប់​រូប​ ដើម្បី​ឲ្យ​សម្រស់​របស់​ខ្លួន​មាន​ភាព​ស៊ិច​ស៊ី​ និង​មើល​ទៅ​មាន​ភាព​ទាក់​ទាញ​នោះ​ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​៨​យ៉ាង​សម្រាប់​លើក​សម្រស់​ផ្ទៃមុខៈ
១. ​ផ្តើម​ដោយ​ការ​សំអាត​ស្បែក​មុខ​ឲ្យ​បាន​ស្អាត បន្ទាប់​មក​បំពេញ​សំណើម​ដោយ​ប្រើ​ម៉យ​ជឺរ៉ៃសឺ និង​ការពារ​មួយ​ជាន់​ទៀត​ដោយ​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ។
២. ​សម្រួល​ស្ថាន​ភាព​ស្បែក​មុខ​ឲ្យ​រាប​រលោង ដោយ​ការ​ប្រើ​ម្សៅ​ទ្រនាប់​ស្តើងៗ​ឲ្យ​សព្វ​ពេញ​ផ្ទៃមុខ បន្ទាប់​មក​ទើប​ប្រើ​ម្សៅ​ម៉ដ្ឋ​តាម​ក្រោយ។
៣. ​ប្រើ​ជក់​គូ​ចិញ្ចើម និង​លាប​ឲ្យ​ឆេដូ​ពណ៌​សូកូឡា​ដេញ​តាម​ទម្រង់​ចិញ្ចើម​ស្តើងៗ​រហូត​មើល​ឃើញ​ ថា ចិញ្ចើម​លេច​ចេញ​ជា​រាង​រៅ​ត្រដែត។
៤. ​ចាប់​ផ្តើម​បន្ថែម​សម្រស់​ឲ្យ​ត្របក​ភ្នែក​ដោយ​ចាប់​ផ្តើម​​ពី​ពណ៌​រាង​ ស្រស់​បន្តិ​ច​លាប​ឲ្យ​សព្វ​ត្រង់​ផ្នត់​ត្របក​ភ្នែក។ បន្ទាប់​មក​ពណ៌​ចាស់​បន្តិច​លាប​ដេញ​តាម​បរិវេណ​ដោយ​ត្របក​ភ្នែក និង​ជ្រុង​កន្ទុយ​ភ្នែក​ដើម្បី​ឲ្យ​ត្របក​ភ្នែក​លេច​ធ្លោ។ ចុង​ក្រោយ​គេ​ប្រើ​ពណ៌​ភ្លឺ​បំផុត លាប​នៅ​ត្រង់​ដើម​ភ្នែក និងគល់​ចិញ្ចើម​ដើម្បី​ជួយ​លើក​ពន្លឺ​នៅ​ត្រង់​រង្វង់​ភ្នែក។
៥. លាប​អាយលឺណឺរ ពណ៌ខ្មៅ​នៅត្រង់​បរិវេណ​ត្របក​ភ្នែក​ទាំង​ផ្នែក​ខាងលើ​ និង​ផ្នែក ខាង​ក្រោម ដើម្បី​ជួយបន្ថែម​ភាព​លេច​ធោ្ល​ដល់​រង្វង់​ភ្នែក​ទាំង​២ដួង​ឲ្យ​កាន់​តែ​មាន ​មន្ត​ស្នេហ៍​គួរ​ឲ្យ​ទាក់​ទាញ​ថែម​ទៀត។
៦. ពត់​រោម​ភ្នែក​ឲ្យ​ពើង.ង បន្ទាប់​មក​ប្រើ​ម៉ាស្ការ៉ា សង្កត់​ទាំង​រោម​ភ្នែក​ផ្នែក​ខាងលើ​ និង​ផ្នែក​ខាង​ក្រោម​ប្រមាណ​២-៣លើក។
៧. សាកល្បង​ប្រើ​ប្លាស់​អន ដែល​មាន​លាយ​ពន្លឺ​គជ់​ខ្យង​ផាត់​ថើៗ​នៅ​ត្រង់​បរិវេណ​ថ្ពាល់​ ថ្ងាស ច្រមុះ និង​ចង្កា​ដោយ​ប្រើ​ជក់​កាន់​តែធំ​កាន់​តែល្អ ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​​អ្នក​មាន​ពណ៌​ក្រហម​ព្រឿងៗ​បែប​ ធម្មជាតិ។
៨. ប្រសិន​បើ​អ្នក​ជ្រើស​រើស​តុប​តែង​ត្របក​ភ្នែក​ដោយ​ពណ៌​ចាស់ៗ​ដូច​ជា Smoky Eyes ណែនាំ​ឲ្យ​លាប​នៅ​បបូរ​មាត់​ដោយ​ក្រែម​ពណ៌​ស៊ីជម្ពូ​ខ្ចី ឬ​ពណ៌ធម្មជាតិ ឬបើ​ចង់​ឲ្យ​សិច​ស៊ី​ដល់​កម្រិត​គួរ​លាប​ក្រែម​ពណ៌​ក្រហម​តែម្តង​ក៏​បាន៕

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post