លោកស្រីវេជ្ជបណ្ឌិត Jeannette Graf គ្រូពេទ្យ ព្យាបាលជំងឺសើស្បែក និងអ្នកស្រាវជ្រាវផ្នែកកវិទ្យាលើបញ្ហាស្បែកនាំមុខគេនៅសហរដ្ឋ អាមេរិកបានបង្ហាញវិធីសាស្ត្រ ដើម្បីការពារស្បែក។ លោក ស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា ប្រសិនបើលោកអ្នកអាចធ្វើបាន ៧ ចំណុចដូចខាងក្រោម នោះលទ្ធផលនឹងធ្វើឲ្យស្បែករបស់
លោកអ្នកមានសុខភាពល្អស្អាត និងអាចទប់ការជ្រាបចូលមេរោគផ្សេងៗនៅក្នុរាងកាយបាន។ចំណុចទាំង ៧ នោះរួមមានៈ
១. មិនត្រូវស្លៀកពាក់សំលៀកបំពាក់ជិតស្បែកក្នុងបន្ទប់ហាត់ប្រាណ ព្រោះជាតិពុលនៅក្នុងញើសអាចជ្រាបចូលសាច់វិញ។
២. នៅវ័យក្មេងមិនត្រូវប្រើថ្នាំកម្ចាត់ស្បែកជ្រីវជ្រួញឡើយ លុះត្រាតែមានវ័យចំណាស់បន្តិច ទើបអាបប្រើបាន
ការរក្សាស្បែកឲ្យមានសុខភាពល្អ
៣. ការមិនបានហាត់ប្រាណ ដែលនាំឲ្យស្បែកស្ទក់
៤. មិនត្រូវចូលគេងទាំងមានជាតិសំអាងលើស្បែកឡើយ
៥. មិនត្រូវសំអាតមុខភ្លាមៗ បន្ទាប់ពីជិះយន្តហោះ នោះទេ ព្រោះស្បែកកំពុងស្ងួតខ្លាំង
៦. មិន ត្រូវទំយើហួសហេតុពេក ឬក៏ស្ពឹកស្រពន់នៅតែក្នុងផ្ទះនោះឡើយ។ ចេះហាត់ប្រាណ ផឹកទឹកឲ្យបានច្រើន និងហូបបន្លែ និងផ្លែឈើ ជាប្រចាំ
៧. មិនត្រូវគេងលើគ្រែដែលប្រើកម្ដៅ ព្រោះស្បែកអាចបាត់បង់កោសិកាការពារមេរោគ