free counters

ហេតុអី្វបានជាលឹង្គមិនងើបរឹង

អ្វី​ដែល​ជា​ទ្រព្យ​សម្បតិ្ត​មាន​ជាប់​នឹង​រូបកាយ​របស់​បុរស​ភេទ​ ព្រម​ទាំង​មាន​តមៃ្ល​បំផុត​សម្រាប់​ខ្លួន​ គឺ​ប្អូនតូច​ (ប្រដាប់​បន្តពូជ)​ របស់​គាត់​នោះ​ហើយ​។ ថ្វី​ត្បិត​តែ​ជា​វត្ថុ​ដ៏​សំខាន់​ដែល​មាន​ជាប់​រូបកាយ​សម្រាប់​ការ​បន្ត​ពូជ​ពង្ស​ក៏​ពិត​មែន​សាម ប៉ុន្តែ​ សាមីបុគ្គល​ដែល​ជា​ម្ចាស់​ទ្រព្យ​នោះ​មិន​អាច​បញ្ជា​ដល់​
វត្ថុ​នោះ​ទៅ​តាម​ចិត្ត​ចង់​ ដូចជា​អ្នក​បញ្ជា​ដៃ​ជើង​នោះ​ទេ។

ប្រសិនបើ​អវៈយវៈ​ភេទ​នេះ​រឹង​ងើប​ឆ្ងក់​ពេញ​រូបរាង​របស់​វា​ ដោយ​សាមី​ខ្លួន​មិន​ទាំង​បញ្ជា​វា​ផង​ នោះ​បាន​សេចក្តី​ថា​ វាស្ថិត​នៅ​ក្នុង​រយៈពេល​មួយ​ដ៏ពិសិដ្ឋ​ណាស់​សម្រាប់​ខ្លួន​អ្នក​។​ ប៉ុនែ្ត​សម្រាប់​ករណី​មួយ​នោះ​ដែល​ថា​អស់​ឥទិ្ធពល​រហូត​លែង​បញ្ជា​វា​បាន​ (ដេក​ស្តូក)​ នោះ​ជា​ដំណាក់​កាល​មួយ​ដែល​មាន​បញ្ហា​ខ្លាំង​ហើយ។​
មូលហេតុ​អី្វ​ខ្លះ​ទៅ​ដែល​នាំ​ឲ្យ​លិង្គមិន​ងើប​ មិន​រឹង
ទីមួយៈ
បណ្តាល​មក​ពី​សរសៃឈាម​។ ជា​ធម្មតា​ប្រសិន​បើ​ដំណើរ​ឈាម​រត់​របស់​អ្នក​មាន​សភាព​មាំមួន​ធម្មតា​វិញ​នោះ​ ពេល​ដែល​វត្ថុ​នោះ​ត្រូវ​ងើប​រឹង​ឡើង​ គឺ​សរសៃឈាម​បាន​ប្រឹង​បូម​ឈាម​បំប៉ោង​បាន​ដល់​ទៅ​ ២០ដង​ ប្រៀបធៀប​ពេល​ដែល​វា​មិន​ទាន់​ងើប​រឹងមុន​ពេល​ដែល​អ្នក​រៀបចំ​ខ្លួន​ជា​ស្រេច​ដើម្បី​បើក​ការ​វាយ​លុក​ប្រយុទ្ធ​នៅ​ក្នុង​រឿង​លើ​គ្រែ។​
ជាមួយ​ពេល​ដ៏​យូរលង់​ ខណៈ​អាយុ​របស់​អ្នក​កាន់​តែ​ជ្រាជ្រេ​ (កាន់​តែ​ច្រើន)​ ណាស់​ទៅ​ហើយ​នោះ​ សរសៃ​ឈាម​ដែល​ផ្តុំ​នៅ​ត្រង់​អវៈយវៈ​ភេទ​នោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក៏​កាន់​តែ​ចុះ​ខ្សោយ​ទៅ​ រហូត​ដល់​ការ​បូម​ឈាម​ទៅ​បំប៉ោង​លិង្គ​ឲ្យ​ងើប​បះរឹង​ឡើង​ ក៏​មិន​អាច​ធ្វើ​តទៅ​ទៀត។ ដូច្នេះ​ ប្រដាប់​បន្តពូជ​របស់​អ្នក​ក៏​ត្រូវ​តែ​ទទួល​វាសនា​ទៅ​តាម​នោះ​ផង​​ដែរ។
ទីពីរៈ
ក៏ដោយ​សារ​តែ​ខូចខាត​ប្រព័ន្ធ​ផ្គត់ផ្គង់​ធ្វើ​ឲ្យ​លិង្គ​ងើប​បះ​ឡើង​លែង​រួច។ មាន​ប្រភេទ​ជំងឺ​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​សរសៃ​ប្រសាទ​ត្រូវ​តែ​ខូច​បង់​ជា​រៀង​រហូត (សរសៃ​ប្រសាទ​ដែល​ជួយ​ដាស់​អារម្មណ៍​ឲ្យ​ប្រដាប់​ភេទ​រឹងឆ្ងក់)​ ពិសេស​នោះ​ គឺ​ជំងឺ​ទឹកនោម​ផ្អែម​។​ មាន​មនុស្ស​ប្រមាណ​ជា ១០​%​ ក្រោយ​ពេល​កើត​ជំងឺ​ទឹកនោម​ផ្អែម​ហើយ​នោះ​ ត្រូវ​បាត់​អស់​រលីង​នូវ​អារម្មណ៍​ចង់​រួមរ័ក។ ជាមួយ​អ្នក​ដែល​កើត​ជំងឺ​ទឹក​នោម​នេះ​កាន់​តែ​យូរ​ពេល​ទៅ​នោះ​មាន​ចំនួន​ដល់​ទៅ​ ៥០%​ ត្រូវ​បាត់បង់​សមត្ថភាព​រួមភេទ​តែ​ម្តង​ និង​ស្ថានភាព​ (អស់​សមត្ថភាព​នៃ​លិង្គ)។
សភាព​ផ្នែក​អារម្មណ៍​ និង​ផ្លូវ​ចិត្ត​ទៀត​សោត​ ក៏​ជា​កត្តា​ដ៏​ពិសេស​ដែល​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ចំណង​រួមភេទ​សម័្ពន្ធ​នោះ​ដែរ​ ក៏​ព្រោះ​តែ​លិង្គ​មិន​ងើប​ ឬ​មួយ​តែង​តែ​ធ្វើ​ឲ្យ​បុរស​ជួប​បញ្ហា​នៅ​ចំពោះ​មុខ​ដៃ​គូ​ដែល​ត្រៀម​បម្រើ​សេវា​ ហើយ​ទន្ទឹម​ពេល​ដែល​បុរស​ភេទ​បាន​ត្រៀម​ជា​ស្រេច​ថា​ ខ្លួន​នឹង​ទទួល​យក​ការ​សេពសន្ថវៈ​ផង​ដែរ​នោះ។
ទីបីៈ
កត្តាអ័កម៉ូន​បុរសភេទ​ ដែល​មាន​នៅ​ក្នុង​ឈាម​ត្រូវ​បាត់​បង់​ទៅ​អស់​យ៉ាង​ច្រើន​(Hormone Testosterone) ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​រឹបឹង​នៃ​ប្រដាប់​បន្តពូជ។
ទាំង​អស់​ខាង​លើ​នេះ​ហើយ​ សុទ្ធ​តែ​ជា​ប្រភព​ដ៏​ចំបង​ ដែល​នាំ​ឲ្យ​បុរស​ឈាន​ដល់​ករណី​អសមត្ថភាព​នៃ​លិង្គ។
ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​ផ្នែក​ជីវសាស្រ្ត​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ឲ្យ​ដឹង​ថា​ តើ​អាប្អួន​តូច​សំឡាញ់​នោះ​អាច​ដំណើរ​ការ​បាន​ដែរ​ ឬ​ទេ​ នៅ​ពេល​កំពុង​ដេក​លក់?​ ដូច្នេះ​ អ្នក​គួរតែ​សាកល្បង​មើល​ចាប់​តាំង​ពី​ពេល​ដែល​អ្នក​ភ្ញាក់​ពី​ដំណេក។
ប្រសិន​បើ​ការ​សាកល្បង​យ៉ាង​ដូច្នេះ​ នៅ​តែ​ពុំ​ទទួល​បាន​ជោគ​ជ័យ​ទេ​នោះ​ អ្នក​ត្រូវ​តែ​គិត​ដោយ​ខ្លួន​ឯង​ថា​ គួរ​តែ​ទៅ​ធ្វើ​ការ​ព្យាបាល​ ឬ​ក៏​ត្រូវ​ជួប​ប្រាស្រ័យ​ជា​មួយ​អ្នក​ចិត្តសាស្រ្ត​កាម​សាស្រ្ត៕ 
ប្រភពៈ ទស្សនាវដ្តីខែ្មរអប្សរា

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post